ថ្នំាព្យាបាលជំងឺគ្រុនពោះវៀន ក្រពះ និងធ្លាក់សរ៉ាំរៃដែលលេបថ្នាំមិនជា




រកបានហើយ ព្យាបាលដោយមិនអស់ប្រាក់
អ្នកកើតជំងឺគ្រុនពោះវៀន ក្រពះ និងធ្លាក់សរ៉ាំរៃដែលលេបថ្នាំមិនជា
ជួយ share ចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ!
កញ្ឆែតបុកពូតយកទឹកលាយជាមួយទឹកដូងខ្ចីអាចព្យាបាលជំងឺគ្រុនពោះវៀន ក្រពះ និងជំងឺស្ត្រីដូចជាធ្លាក់សជាដើម។
*វិធីធ្វើ៖
- ដំបូងយកកញ្ឆែតប្រមាណ១០ទងបេះស្នោរវាចេញ លាងទឹកឲ្យស្អាត ហើយបេះស្លឹក និងក្ដិចឲ្យតូចល្មមងាយស្រួលយកទៅបុក
- បុកទាំងស្លឹក និងដើម បុកឲ្យម៉ដ្ឋដើម្បីឲ្យចេញជាតិកញ្ឆែត រួចចាកទឹកដូង (ទឹកដូងខ្ចីមួយផ្លែ) ចូលចានកញ្ឆែត
- ច្របាច់កញ្ឆែតដើម្បីឲ្យវាចេញជាតិ ដាក់ស្បៃច្រោះយកកាកកញ្ឆែតចេញ ពូតយកតែទឹក រួចជាការស្រេច
- អាចច្រកដបក្លាសេបានតែត្រូវញ៉ាំឲ្យអស់ក្នុងមួយថ្ងៃ អាចញ៉ាំច្រើនដងឲ្យអស់ដូងមួយផ្លែនេះ អ្នកដែលមិនសូវចេះអាចលាយស្ករសបន្តិចបាន។
នេះជាវិធីដែល ក្មួយស្រី Socheata Pech និងជីដូនគាត់កំពុងអនុវត្តបានផលល្អ ហើយបានផ្ញើរមកខ្ញុំដើម្បីចែករំលែក។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត
Share on Google Plus

About ថាំ្នកែរោគ

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment