វិធីសាស្រ្តសម្រកគីឡូនេះគឺផ្តល់ប្រសិទ្ធភាពនៃការរំលាយជាតិខ្លាញ់នៅក្នុងរាងកាយអ្នកដោយមិនបាច់ប្រឹងប្រែង។
ចេកបៃតង (ចេកខ្ចី) ទាំងនេះមានផ្ទុក ជាតិម្សៅខ្ពស់ ហើយពេលដែល
បាក់តេរីនៅក្នុងក្រពះរបស់យើងបានបំលែងជាតិម្សៅនេះទៅជាជាតិអាស៊ីតដែលដុតរំលាយជាតិខ្លាញ់នៅក្នុងអាហារនានាដែលលោកអ្នកបរិភោគ
ដូចនេះដំណើររំលាយអាហាររបស់អ្នកក៍ប្រព្រឹត្តទៅដោយរលូនដែរ។
ញ៉ាំចេកមួយផ្លែរៀងរាល់ព្រឹកមុនពេលញ៉ាំចំណីអាហារនានា
ហើយប្រសិនបើអ្នកមានអារម្មណ៍ថាឃ្លានអ្នកអាចញ៉ាំដល់ពីរផ្លែបានដែរ។អំឡុងពេលអ្នកកំពុងតមអាហារអ្នកត្រូវផឹកទឹកអោយបានច្រើន
ប៉ុន្តែជៀសវាងផឹកទឹកផ្លែឈើនានា។ មកដល់ពេលអាហារថ្ងៃត្រង់និងពេលល្ងាច
អ្នកមិនគួរញ៉ាំចេកទាំងនេះទៀតទេ
តែអ្នកអាចញ៉ាំអាហារដូចធម្មតាបានតែប៉ុន្តែពុំគួរញ៉ាំក្រោយពេលម៉ោង 7ល្ងាចឡើយ។
វិធីសាស្ត្រនេះបានកាត់បន្ថយបរិមាណអាហាររបស់អ្នកស្ទើរជិតពាក់កណ្តាលជាងពីមុន
ហើយអ្នកគួរជៀសវាងអាហារបំពងផងដែរ។
អ្នកក៍មិនអាចញ៉ាំអាហារដែលមានជាតិស្ករច្រើននិងបង្អែមឡើយដំណាក់កាលនេះ។
ចំពោះការញ៉ាំវិញអ្នកត្រូវទំពារអាហារអោយម៉ត់ល្អដើម្បីសំរួលដល់ដំណើររំលាយអាហារ
ហើយព្យាយាមសំរាកអោយបានគ្រប់គ្រាន់
ដោយយ៉ាងហោចណាស់ត្រូវចូលគេងយ៉ាងយូរត្រឹមម៉ោង10យប់។
ផឹកទឹកក្តៅឧណ្ឌៗមួយកែវពេលពោះនៅទទេរមិនទាន់ញ៉ាំអាហារនាពេលព្រឹក
បន្ទាប់មកអាចញ៉ាំចេកបាន។ ក្នុងកំឡុងពេលយ៉ាងយូរ 7 ថ្ងៃ អ្នកនឹងស្រកប្រហែល 3
ទៅ 4 គីឡូជាមិនខានឡើយ។
ចំណុចដ៍គួរអោយចាប់អារម្មណ៍នោះគឺ
អ្នកមិនចាំបាច់តមនូវអាហារដែលអ្នកចូលចិត្តនោះឡើយ។ អ្នកអាចញ៉ាំបានគ្រប់យ៉ាង
ប៉ុន្តែវាជារឿងសំខាន់ដែលអ្នកមិនគួរញ៉ាំបំពេញពោះគ្រប់ពេលមិនអោយស្រកនោះទេ៕
0 comments:
Post a Comment