វិធីងាយៗ សម្រាប់អ្នកដែលចង់ឲ្យដំណាំចេញផ្លែផ្កាខុសរដូវលក់បានថ្លៃ
☞ វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ឲ្យដំណាំចេញផ្កាខុសរដូវ
ជួយឲ្យផ្កា និងផ្លែអោយជាប់ច្រើនហើយមានរសជាតិផ្អែមឆ្ងាញ់
ជួយស៊ែរ បន្តឲ្យកសិករយើងបានដឹងផង!
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
* ធាតុផ្សំមានដូចជា៖ ចេកទុំលឿង ល្ពៅទុំលឿង ម្នាស់ទុំ ឳឡឹកទុំ ល្ហុងទុំ យក២គីឡូស្មើៗគ្នា ទឹកកាកស្ករត្នោត ៤០-៥០ក្រាម EM ២០cc ទឹកស្អាត១០លីត្រ។
* វិធីធ្វើ៖
- មិនចាំបាច់ត្រូវលាងធាតុផ្សំទាំងនោះទេ
- ចិតវត្ថុធាតុផ្សំទាំងអស់ជាចំណិតតូចៗ រួចដាក់ក្នុងធុងផ្អាប់ដែលមានចំណុះ២០លីត្រ
- ចាក់ទឹកកាកស្ករត្នោត EM និងទឹក១០លីត្រចូលកូរឲ្យសព្វ រួចបិទគម្របយកទុកក្នុងម្លប់ត្រជាក់ ត្រូវកូរវា១ថ្ងៃម្តង រក្សាទុករយៈពេល៧-៨ថ្ងៃយើងអាចដួសយកទឹកមកប្រើបាន។
- រក្សាវាទុកនៅកន្លែងត្រជាក់ និងស្ងួតយើងអាចប្រើប្រាស់វាបានរយៈពេល៣ខែ។
* វិធីប្រើ៖
- យកទឹកថ្នាំអរម៉ូនចំនួន កន្លះលីត្រ លាយជាមួយទឹក១០លីត្រ រួចបាញ់នៅពេលដើម មែកដំណាំដើម្បីឲ្យវាចេញផ្កាមុនរដូវ បាញ់រាល់២-៣ថ្ងៃម្តង ពេលវាចាប់ផ្តើមចេញផ្កាត្រូវឈប់បាញ់
- ស្រោចនៅតាមគល់របស់វានៅពេលព្រឹក ឬពេលល្ងាចចាប់ពីពេលដែលវាចាប់ផ្តើមចេញផ្ការហូតដល់ផ្លែចាស់នោះវានឹងមានផ្លែច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
- នៅពេលយើងបើកគំរបយើងឃើញមានកាកពពុះពណ៌
សរៗនៅខាងលើយើងអាចដួសយកវាមកទុកធ្វើជាថ្នាំជំនួយឫសសម្រាប់ប្រើក្នុងការផ្សាំបណ្តុះផ្សេងៗបាន។

0 comments:
Post a Comment