ដង្ហិតជាមេថ្នាំព្យាបាលជំងឺស្បែក




ដង្ហិតជាមេថ្នាំព្យាបាលជំងឺស្បែក
ព្យាបាលជំងឺស្រែង អង្គែស៊ីក្បាល រោគផ្សិត ដំបៅរលួយ
ជំងឺស្បែកក្លាយមានខ្ទុះ រមាស់ទឹកស៊ីជើង ឃ្លង់ល្ពៅ រើម
#ព្យាបាលរោគស្រែង យកស្លឹកស្រស់បុកអោយម៉ដ្ឋ ដាក់អំបិលឬកំបោរស្លាម្លូចូលបន្តិចរួចលាបលើកន្លែងកើត ១ថ្ងៃ២ដង រយៈពេល៧ថ្ងៃនឹងបានជា។
- ដើមដង្ហិត ជាដើមថ្នាំពូកែស័ក្តសិទ្ធិ ដោយវាពូកែក្នុងការព្យាបាលជម្ងឺស្រែង ជម្ងឺអង្គែស៊ី
- ដើមដង្ហិតមានលទ្ធភាពអាចសំឡាប់មេរោគ ផ្សិត បំបាត់មេរោគជម្ងឺ បំបាត់បរាសិត
- ថែមលើនេះ វាអាចបញ្ចុះទឹកនោម លាងសំអាតជាតិអាក្រក់ពីក្នុងខ្លួន ជួយបញ្ចុះលាមក
- វាជាដើមថ្នាំស័ក្តសិទ្ធិ អាចព្យាបាលជំងឺស្បែកធម្មតា ឬជំងឺស្បែកក្លាយមានខ្ទុះ ស្រែងរមាស់ ធ្លាក់ស រលាករមាស់ទ្វាមាស ស្រែងស៊ីស្បែកក្បាល រមាស់ទឹកស៊ីជើង ស្អុយក្រចក រើមទ្វាមាស ត្រអក ស្រែងទឹកដោះកូនងែត
ដំបៅរលួយ។
#ដើម្បីព្យាបាល
- គេបេះស្លឹកដែលនៅបៃតងខ្ចី យកមកបុកបំពោក ឬបុកលុញត្រដុសលើកន្លែងឈឺ ឬបុកច្របាច់យកទឹកស្រស់ៗ លាបលើដំបៅ ២ទៅ៣ដងក្នុង១ថ្ងៃ។
- គេអាចយកស្លឹកដាំទឹក យកទឹកលាងធ្វើអនាម័យស្រីៗ ឬយកទឹកមកលាងដំបៅ ឬយកមកខ្ពុលមាត់ព្យាបាលដំបៅ ព្យាបាលរឺមច្រាំងមាត់ ឈឺក
- គេអាចយកស្លឹកដាំទឹកផឹក ជួយអោយស្រួលចេញស្លេស ព្យាបាលជម្ងឺរលាកទងសួត និងជួយអោយទឹកប្រមាត៎ចេញស្រួល ព្យាបាលជមងឺខាន់លឿងបានដែរ។
- ដោយហេតុថា វាមានអនុភាពជាថ្នាំបញ្ចុះលាមក មិនត្រូវផឹកថ្នាំដង្លិតដាំទឹកយូរពេកទេ ព្រោះអាចធ្វើទុករលាកពោះវៀន។
- អាចយកស្លឹកដាំទឹកងូតក៍បាន ឬបុកដាក់ទឹកងូតក៍បាន បើដំបៅពេញខ្លួន ដូចជាកើតកមរមាស់ជាដើម។
នៅស្រុកខ្មែរយើង បើមានសល់ដី គួរតែដាំ ដង្ហិត១ដើម នឹងម្រំ១ដើម បងប្អូននឹងសុខសប្បាយពីរឿងជម្ងឺស្បែកកូនចៅ តាំងពីអាតូចកូនងែត ដល់អាធំ។
Share on Google Plus

About ថាំ្នកែរោគ

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment