ថ្នាំធ្វើអំពីផ្លែព្នៅ




















ជាផ្លែឈើដែលមិនសូវមានច្រើន តែមានប្រយោជន៍ល្អចំពោះសុខភាព 
ហើយប្រឆាំងជំងឺកាចសាហាវបានច្រើនមុខទៀតផង!


វិធីធ្វើតែព្នៅ៖

* គ្រឿងផ្សំ៖

- យកផ្លែព្នៅចាស់ល្មមមិនទុំ
- ស្កសរ (ឬមិនដាក់ក៏បានតាមចំណូល)
- ទឹកស្អាត។
* វិធីធ្វើ៖
- យកផ្លែព្នៅចិតជាចំណិតស្តើងៗ (ដូចរូប) រួចយកវាហាលថ្ងៃឲ្យស្ងួត
- យកវាចំនួន៥-៦ចំណិត ដាក់ស្ងោរជាមួយទឹកន្លះលីត្រ ទុកឲ្យពុះប្រមាណ១៥នាទី
- បិទភ្លើងរួចទុកវាឲ្យត្រជាក់ល្មម រួចដួសវាដាក់ក្នុងកែវហើយដាក់ស្ករ ឬទឹកកកតាមចំណូលចិត្ត
- អាចពិសាវា១ថ្ងៃកន្លះកែវដើម្បីទទួលបានសុខភាពល្អ។

- ទទួលទានតែព្នៅកែអាការៈកូរពោះ ឈឺពោះ រាគចុកមួល រោគពោះវៀនរ៉ាំរៃ
- សំរួលសេសៃប្រសាទ ជួយឲ្យគេងលក់ស្រួល
- ផ្តល់ផលល្អសំរាប់អ្នកដែលមានេះជំងឺទឹកនោមផ្អែម សារធាតុដែលមាននៅក្នុងផ្លែព្នៅជួយទប់ស្កាត់ដល់ការវិវត្តនៃជំងឺទឹកនោមផ្អែម តាមរយៈការគ្រប់គ្រងនូវការបញ្ចេញតុល្យភាពជាតិស្ករចូលទៅក្នុងចរន្តឈាម។
- ជួយដល់ការលាងសំអាតជាតិពុលចេញពីប្រព័ន្ធឈាម ថ្លើម ហើយនិងតម្រងនោមបានយ៉ាងល្អប្រសើរ។
- ប្រឆាំងនឹងការរលាក មហារីក ផ្តាសាយ ជំនួយបេះដូង
- សម្រាប់ផ្លែចាស់ អាចធ្វើជាដំណាប់ ឬស្ងោរញ៉ាំ ធ្វើជានំដែលមានក្លិនក្រអូប មានប្រយោជន៍សម្រាប់ជួយបម្រុងកម្លាំង រក្សាធាតុ បណ្ដេញខ្យល់ ។
- សម្រាប់ផ្លែទុំ ទទួលទានទៅអាចកាត់បន្ថយអាការៈទល់លាមកបាន។
សម្រួលអត្ថបទ និងរូបភាពដោយ៖ អ៊ាង សុផល្លែត
Share on Google Plus

About ថាំ្នកែរោគ

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment