
គ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំងងុយគេង
និងវិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ
*ការប្រើប្រាស់ថ្នាំងងុយដេកគឺវាបានប៉ះពាល់ទៅដល់សុខភាពរបស់អ្នកដែលមានដូចជា៖
- ធ្វើអោយវិលមុខ
- ធ្វើអោយមានបាត់បង់ការចងចាំ ហើយនិងភ្លេចភ្លាំង
- ទល់លាមក
- ឈឺក្រពះ
- ថយចុះចង្វាក់ដកដង្ហើម (វាអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកមានជំងឺសួតដូចជំងឺស្ទះសួតរ៉ាំរ៉ៃនិងជំងឺហឺត)។
*វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ៖
*ធាតុផ្សំដែលអ្នកត្រូវការ៖
- ចេកណាំវ៉ា ឬចេកពងមាន់ បួនប្រាំផ្លែ
- ទឹកក្តៅ (ចំណុះទឹកក្តៅត្រឹមលិចលើផ្លែចេកបន្តិច)
- សូមប្រាកដថាអ្នកបានប្រើផ្លែចេកដែលគ្មានសារធាតុគីមី។
* វិធីធ្វើ៖
- បកសំបកចេញហើយកាត់វាជាកង់ៗ
- ចាក់ទឹកក្តៅចូល ហើយទុកអោយវាពុះក្នុងរយៈពេល១០នាទី។
* របៀបប្រើប្រាស់៖
ចូរអ្នកផឹកវាមួយម៉ោងមុនពេលចូលដេកនោះអ្នកនឹងអាចគេងលក់ស្រួលជាងមុនជាមិនខានឡើយ៕
0 comments:
Post a Comment