វិធី​ធម្មជាតិ​ល្អ​បំផុត​ដើម្បី​លុប​ស្លាកស្នាម និង​ផ្លែ​ស្បែក យ៉ាង​លឿន និង​មាន​ប្រសិទ្ធភាព​


វិធី​ធម្មជាតិ​ល្អ​បំផុត​ដើម្បី​លុប​ស្លាកស្នាម និងផ្លែ​ស្បែក យ៉ាង​លឿន និង​មាន​ប្រសិទ្ធភាព​
 ​បើទោះបីជា​ស្លាកស្នាម និង​ផ្លែ​ស្បែក មិនមែនជា​អ្វីដែល​លោកអ្នក​ហៅថា​ជា​បញ្ហា​សុខភាព​ឬ​បញ្ហា​វេជ្ជសាស្ត្រ​ក៏ដោយ ក៏ប៉ុន្តែ​វា​នៅតែ​បង្ក​ផលប៉ះពាល់​ដល់​រូប​សម្រស់​ជារួម​របស់​យើង ដោយ​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ខ្មាស់​គេ និង​ពុំ​សូវ​ស្រណុកចិត្ត​ប៉ុន្មាន​ទេ​ពេល​បង្ហាញ​ឱ្យគេ​ឃើញ​ម្តងៗ​។

​   ១-​ ​មនុស្ស​មួយចំនួន​បានជ្រើសរើស​វិធី​វះកាត់ ប៉ុន្តែ​វា​មិនមែន​ចំណាយ​អស់​លុយ​តិច​នោះទេ ហើយ​អ្នកខ្លះ​ក៏​ញញើត​មិនសូវ​ហ៊ាន​ទៅ​វះកាត់​ដែរ​។
​    ​សំណាងល្អ មាន​ជម្រើស​ផ្សេងទៀត​មាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​ស្លាកស្នាម និង​ផ្លែ​ស្បែក​ដូចគ្នា ប៉ុន្តែ​មាន​លក្ខណៈ​ធម្មជាតិ​ជាង និង​អស់​ថោក​ជាង​។
​    ​ជម្រើស​តាមបែប​ធម្មជាតិ​ទាំងនេះ​អាច​ប្រើ​បាន​ដោយ​សុវត្ថិភាព និង​ពុំមាន​ផលប៉ះពាល់​នោះទេ​។
​    ​ប្រសិនបើ​លោកអ្នក​មាន​ស្លាកស្នាម ឬ ផ្លែ​ស្បែក ដែល​ចង់​កម្ចាត់​ចេញ សូម​ព្យាយាម​ធ្វើតាម​វិធី​ព្យាបាល​ដូចខាងក្រោម​៖
​    ​ទាំង​ស្លាកស្នាម និង​ផ្លែ​ស្បែក​គឺ​គ្រាន់តែ​ជា​ជាលិកា​ស្បែក ដែល​ដុះ​ម្តងទៀត​លើ​មុខរបួស​ដើម្បី​ការពារ​សាច់ និង​ស្បែក​របស់​លោកអ្នក​ពី​ការបំផ្លាញ​ប៉ុណ្ណោះ​។ ពេលដែល​លោកអ្នក​មាន​របួស កូ​ឡា​ជែ​ន​កាន់តែច្រើន​នឹងត្រូវ​បាន​ផលិត​ចេញមក​ដើម្បី​បង្កើត​ជាលិកា ដែល​គ្រប​លើ​មុខរបួស​។
​    ​១. ម្សៅ​មេនំ​ប៉័ង​​    ​ម្សៅ​មេនំ​ប៉័ង​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​មួយ ដែល​នឹង​ជួយ​ជំរុញ​ការផលិត​កោសិកា​ស្បែក​ថ្មី ដើម្បី​ច្រឹប​ចេញ​នូវ​ជាលិកា​ដែល​លៀន​ចេញ​ក្រៅ​ស្បែក​។




ប្រសិនបើ​លោកអ្នក​ចង់​ប្រើ​ម្សៅ​មេនំ​ប៉័ង លោកអ្នក​គួរ​លាយ​ម្សៅ​មេនំ​ប៉័ង ១ ផ្នែក និង ទឹក ៣ ផ្នែក (​ឧ​. ម្សៅ​មេនំ​ប៉័ង ១ ស្លាបព្រា​បាយ និង​ទឹក ៣ ស្លាបព្រា​បាយ​) រួច​កូរ​វា​ឱ្យចេញ​ជា​ល្បាយ​ក្រាស់ឃ្មឹគ​មួយ​។ យក​ល្បាយ​នេះ​មក​ត្រដុស​ថ្នមៗ​លើ​តំបន់​ស្បែក​ដែលមាន​បញ្ហា​ឱ្យបាន​ច្រើន​នាទី បន្ទាប់មក​ចាំ​ដុស​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ លោកអ្នក​អាចធ្វើ​វា​បាន​ច្រើនដង​តាមតែ​ចិត្ត​ចង់ រហូត​ទាល់តែ​លោកអ្នក​ទទួលបាន​លទ្ធ​ផល​ពេញចិត្ត​។

  ​២. ទឹកក្រូច​ឆ្មា​
​    ​ទឹកក្រូច​ឆ្មា​ត្រូវបាន​ចាត់ទុកថា​ជា​វិធី​ព្យាបាល​ជាស​កល ដោយសារតែ​វា​សម្បូរ​ជាតិ​វីតាមីន C ខ្ពស់ ដែល​ផ្ទុក​នូវ​ជាតិ​អាស៊ីត​ធម្មជាតិ​សម្រាប់​ព្យាបាល​ស្បែក​លោកអ្នក ប៉ុន្តែ​វា​ក៏​ជួយ​បន្ថយ​ស្លាកស្នាម និង​ផ្លែ​ស្បែក​ផងដែរ​។ ទឹកក្រូច​ឆ្មា​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ស្លាកស្នាម និង​ផ្លែ​ស្បែក​ថ្មីៗ​។


  ​ប្រសិនបើ​លោកអ្នក​ចង់​ប្រើ​ទឹក​ក្រូចឆ្មា លោកអ្នក​គ្រាន់តែ​ច្របាច់​ក្រូចឆ្មា ១ ផ្លែ ហើយ​យក​ទឹក​វា​ទៅ​លាប​លើ​ស្បែក​ដោយ​ទ្រាប់​ជាមួយ​សំឡី​ទន់​។ ទុកចោល​ច្រើន​នាទី បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។

 ​៣. ទឹកខ្មេះ​ប៉ោម​
​    ​ទឹកខ្មេះ​ប៉ោម​ល្អ​សម្រាប់​បំបាត់​រមាស់​ស្បែក​ដែលមាន​ស្លាកស្នាម និង​កាត់បន្ថយ​ទំហំ​របស់​ស្លាកស្នាម​។ យក​សំឡី​ជ្រលក់​ទឹកខ្មេះ​ប៉ោម​បន្តិច រួច​យកទៅ​បិត​ពីលើ​ស្លាកស្នាម​ឱ្យបាន​ច្រើន​នាទី ដើម្បីឱ្យ​វា​ស្រូប​ចូល​ស្លាកស្នាម​នោះ​។ លោកអ្នក​អាចធ្វើ​តាម​វិធី​នេះ​ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ និង​ធ្វើ​រហូត​ទាល់តែ​ទទួលបាន​លទ្ធផល​ពេញចិត្ត​។


  ៤. ប្រទាល​កន្ទុយក្រពើ​
​    ​ប្រទាល​កន្ទុយក្រពើ​គឺជា​ឱសថ​ព្យាបាល​ដ៏​ស័ក្តិ​សិទ្ធ​សម្រាប់​បញ្ហា​សុខភាព​និង​សម្រស់​។ ប្រទាល​កន្ទុយក្រពើ​ល្អ​សម្រាប់​ស្បែក ព្រោះ​វា​ផ្តល់​ជាតិ​សំណើម​ដល់​ជាលិកា​ស្បែក​របស់​លោកអ្នក ទប់ស្កាត់​ការឆ្លង​មេរោគ​លើ​ស្បែក និង​រមាស់ ក៏ដូចជា​កាត់បន្ថយ​ការ​ហើម​និង​រលាក​ស្បែក​ផងដែរ​។


 ​ប្រសិនបើ​លោកអ្នក​ចង់​ប្រើ​ប្រទាល​កន្ទុយក្រពើ លោកអ្នក​ត្រូវតែ​កោស​យក​ជែ​ល​ទន់ៗ​របស់​វា​។ បន្ទាប់មក​យក​សាច់​ប្រទាល​ទៅ​កិន​ជា​ទឹក ហើយ​លាប​លើ​ស្បែក​ដែលមាន​ស្លាកស្នាម និង​ផ្លែ​ស្បែក​។ បន្ទាប់មក​ទុកចោល​ឱ្យបាន​ច្រើន​នាទី សឹម​លាង​សម្អាត​ជាមួយ​ទឹ​ក្តៅ​ឧណ្ហៗ​។ ធ្វើបែបនេះ​ឱ្យបាន​ច្រើនដង​រហូត​ទាល់តែ​ទទួលបាន​លទ្ធផល​ពេញចិត្ត​៕

Share on Google Plus

About ថាំ្នកែរោគ

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment