ដំណឹងល្អ! ដុះសាច់ច្រមុះអាចព្យាបាលជាដោយវិធីទាំង ៧ នេះ 4:41 PM ថាំ្នកែរោគ តើអ្នកកើតហឺត រលាកច្រមុះ កើតផ្តាសាយម្តងហើយម្តងទៀត ឬ កើតអាឡែរស៊ីច្រមុះ? បើអ៊ីចឹងមែន លោកអ្នកកំពុងប្រឈមដុះសាច់ច្រមុះហើយ។ កុំទាន់អាលភ័យ! ទោះបីការពិតដុះសាច់ច្រមុះអាចក្លាយទៅជាមហារីក ប៉ុន្តែមនុស្សដែលដុះសាច់ច្រមុះ ឬឫសដូងច្រមុះនឹងមិនមានគ្រោះថ្នាក់ដល់ជីវិតទេ។ និយាយមួយបែបទៀត ដុះសាច់ច្រមុះគឺជាដុំសាច់ស្លូតមួយតែប៉ុណ្ណោះ មិនមានគ្រោះថ្នាក់ទេ។ ប៉ុន្តែដុះសាច់ច្រមុះបង្កការរំខានណាស់។ វាធ្វើឱ្យអ្នកឧស្សាហ៍តឹងច្រមុះ ពិបាកដកដង្ហើម និងពិបាកនិយាយស្តី។ វាថែមទាំងធ្វើឱ្យអ្នកថមថយការហិតក្លិន និងបាត់បង់រសជាតិទៀតផង។ អ្នកខ្លះអាចប្រែទៅជាឈឺក្បាល និងដេកស្រម៉ុក។ ដំណឹងល្អគឺថាដុះសាច់ច្រមុះមានលទ្ធភាពខ្ពស់ណាស់ដែលថាអាចព្យាបាលជាសះស្បើយ។ ដុះសាច់ច្រមុះអាចធ្វើឱ្យស្វិតទៅវិញបានតាមរយៈថ្នាំបន្តក់ច្រមុះ។ បើដុះសាច់ច្រមុះនោះមានលក្ខណៈតូចនៅឡើយគឺអាចព្យាបាលជាតាមរយៈវិធីធម្មជាតិ តែបើវាមានសភាពធំហើយនោះ គឺមានតែត្រូវវះកាត់ចេញតែប៉ុណ្ណោះ។ ដំណឹងអាក្រក់គឺថា ដុះសាច់ច្រមុះនៅតែអាចដុះមកវិញដដែល ក្រោយព្យាបាលជាសះស្បើយហើយនោះ! * វិធីព្យាបាលដុះសាច់ច្រមុះបែបធម្មជាតិ៖ ១. ឆ្ពុង ចាក់ទឹកក្តៅចូលក្នុងទឹកមួយកូនឆ្នាំងតូច។ ឱនក្បាលពីលើឆ្នាំងនោះ ហើយយកភួយគ្របឱ្យជិតក្បាល។ ចាប់ផ្តើមស្រូបយកចំណាយទឹកក្តៅដើម្បីបំបាត់រោគសញ្ញាដុះសាច់ច្រមុះ។ អនុវត្តរាល់ថ្ងៃ។ ២. ងូតទឹកក្តៅឧណ្ហៗ ងូតទឹកក្តៅឧណ្ហៗជួយបន្ថយអាការៈដុះសាច់ច្រមុះឱ្យស្វិតទៅវិញបាន។ ប៉ុន្តែត្រូវបិទបន្ទប់ងូតទឹកឱ្យជិតដើម្បីឱ្យបន្ទប់ហប់គ្រប់គ្រាន់សម្រាប់ព្យាបាលដុះសាច់ច្រមុះ។ ៣. ទឹកខ្មេះប៉ោម លាយទឹកខ្មេះប៉ោម ៣ ស្លាបព្រាបាយ និង ទឹកឃ្មុំ ៣ ស្លាបព្រាបាយ ជាមួយទឹកក្តៅមួយកែវ បន្ទាប់មកផឹកសន្សឹមៗ។ ពិសាបីបួនដងក្នុងមួយសប្តាហ៍ដើម្បីព្យាបាលដុះសាច់ច្រមុះ។ ៤. ប្រេងល្ហុងខ្វង លោកអ្នកអាចកម្ចាត់ដុះសាច់ច្រមុះ ឬធ្វើឱ្យស្វិតសាច់ច្រមុះវិញដោយលេបប្រេងល្ហុងខ្វង ១ ស្លាបព្រាកាហ្វេរាល់ព្រឹកមុនពេលទទួលទានអាហារ។ ពិសារាល់ថ្ងៃទាល់តែលែងតឹងច្រមុះដោយសារសាច់ចម្រុះហើម។ ៥. ខ្ទឹមស ពិសាខ្ទឹមសមួយកំពឹសរាល់ថ្ងៃក៏ជួយព្យាបាលដុះសាច់ច្រមុះដែរ ព្រោះវាសម្បូរអង់ទីប៊ីអូទិកបែបធម្មជាតិដ៏ពូកែ។ ៦. ខ្ទឹមបារាំង ដូចខ្ទឹមសដែរ វាជួយកម្ចាត់ពពួកមីក្រុបដែលបង្កឱ្យសាច់ច្រមុះហើមស្ទុល និងធ្វើឱ្យតឹងច្រមុះ។ គួរពិសាខ្ទឹមបារាំងស្រស់ឱ្យបានទៀងទាត់រាល់ថ្ងៃ។ ៧. រមៀត រមៀតសម្បូរទៅដោយគុណសម្បត្តិប្រឆាំងរលាក ដូច្នេះហើយទើបរមៀតមានអត្ថប្រយោជន៍បំផុតសម្រាប់ព្យាបាលរលាក និងដុះសាច់ច្រមុះ។ លាយម្សៅរមៀតមួយស្លាបព្រាកាហ្វេជាមួយទឹកដោះក្តៅឧណ្ហៗ ពិសាពេលព្រឹកមុនពេលបាយ និងមុនចូលគេងពីរម៉ោង។ ពិសារាល់ថ្ងៃត្រឹមពីរសប្តាហ៍ដំបូងនឹងឃើញលទ្ធផលមានប្រសិទ្ធភាពទៅហើយ៕ Share on Facebook Share on Twitter Share on Google Plus About ថាំ្នកែរោគ This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel. RELATED POSTS
0 comments:
Post a Comment