រកបានហើយ សម្រាប់បងប្អូនដែលខ្លាចញ៉ាំប៉ះត្រកួនមានថ្នាំគីមី






 រកបានហើយ សម្រាប់បងប្អូនដែលខ្លាចញ៉ាំប៉ះត្រកួនមានថ្នាំគីមី
☞ បច្ចេកទេសថ្មីដាំត្រកួនដោយមិនចាំបាច់ប្រើប្រាស់ដី
ជួយ share ចែកគ្នាដឹងផង!
* វត្ថុត្រូវមាន៖
- កញ្ច្រែង
- ផើង ឬធុងតូចល្មមអាចដាក់កញ្ច្រែងចូលលបាន
- ទឹកស្អាត លាយជីលាមកគោស្ងួត ឬជីលាមកប្រចៀវស្ងួតបន្តិចក៏បាន
- កំទេចស្រកីដូង គ្រាប់ត្រកួន។
* វិធីដាំ៖
- ដាក់គ្រាប់ត្រកួនពង្រាយក្នុងកញ្ច្រែង អាចដាក់ស្រកីដូងក្រាលបាត ឬមិនដាក់ក៏បាន
- រួចដាក់ចូលទៅក្នុងធុង ដោយចាក់ទឹកចូលឲ្យលិចត្រឹមគ្រាប់របស់វា ហើយត្រូវដាំនៅកន្លងដែលមានពន្លឺគ្រប់គ្រាន់។
- រយៈពេល ២-៣ថ្ងៃក្រោយមកវានឹងចាប់ផ្តើមដុះ។
- រយៈពេលប្រមាណ២សប្តាហ៍យើងអាចយកវាមកធ្វើជាបន្លែ
បានហើយ នោះលោកអ្នកនឹងទទួលបានត្រកួនម្មជាតិគ្មានជាតិគីមីសម្រាប់ទទួលទាន។
Share on Google Plus

About ថាំ្នកែរោគ

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment